នារសៀលថ្ងៃចន្ទ ១១ រោច
ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី លោក ជូ សុធី
អមដោយមន្ត្រី០១ រូប បានចូលរួមកិច្ចប្រជុំស្ដីពី ការវាយតម្លៃសមិទ្ធកម្មឆ្នាំ២០២៤
និងការកំណត់ក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ នៃ អ.គ.ហ., កិច្ចប្រជុំផ្ដោតសំខាន់លើវឌ្ឍនភាព
និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២៤
សម្រាប់ជាធាតុចូលក្នុងការរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យ
និងវាយតម្លៃប្រចាំឆ្នាំ២០២៤
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ព្រមទាំងការកំណត់ក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥
ដើម្បីតម្រង់ទិសការរៀបចំផែនការសកម្មភាពលម្អិត, លទ្ធផលក្នុងឆ្នាំ
និងផែនការថវិកា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស
នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទាំង២៥។ ឆ្លៀតក្នុងឱកាសនេះ,
អ.គ.ហ. ក៏បានដឹកនាំលោក លោកស្រីប្រធាន និងក្រុមការងារនៃមន្ទីរ សហវ.
ទាំង ២៥ រាជធានី ខេត្ត ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម។